នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៩.៣០នាទី គណៈកម្មការទី២ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ ក្រោមរបៀបវារៈ ១-ត្រៀមលក្ខណៈទទួល និងពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន០២ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ២-ត្រៀមលក្ខណៈចូលរួមពិធីកាត់ឬសសីមា សម្ពោធដាក់ឱ្យប្រើប្រាស់ព្រះវិហារថ្មីរបស់វត្តលុម្ពិនីសាលវ័ននារាម ហៅ”វត្តអូរសោម” នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និង៣-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។